ក្លឹប Chelsea បានយកឈ្នះ Leeds United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley ដោយគ្រាប់បាល់តែមួយគ្រាប់ក្នុងតង់ទីមួយពីកីឡាករ Enzo Fernandez។
ជ័យជម្នះនេះកើតឡើងបន្ទាប់ពីការបណ្តេញគ្រូបង្វឹក Liam Rosenior ហើយ Calum McFarlane ត្រូវបានដាក់ជាគ្រូបណ្តោះអាសន្នរហូតដល់ចុងរដូវកាល។
Leeds បានខកខានឱកាសសំខាន់ៗជាច្រើន ដែលអាចបម្លែងលទ្ធផលការប្រកួតបាន។ នៅដើមប្រកួត Brenden Aaronson មានឱកាសល្អ ប៉ុន្តែត្រូវបានអ្នកចាំទី Robert Sanchez សង្គ្រោះបានយ៉ាងអស្ចារ្យ។
ក្រោយមក នៅនាទី 23 កីឡាករ Enzo Fernandez បានតែតបញ្ចូលទីដោយពីការបញ្ជូនរបស់ Pedro Neto ដើម្បី Chelsea នាំមុខ ។
ក្នុងតង់ទី២ Leeds បានព្យាយាមវាយបកត្រឡប់មកវិញ ប៉ុន្តែឱកាសរបស់ពួកគេត្រូវបានបាត់បង់ រួមទាំងការប៉ះបាល់ជិតទីរបស់ Dominic Calvert-Lewin ដែលត្រូវបានអ្នកចាំទីសង្គ្រោះបាន។
នៅចុងក្រោយ Chelsea បានរក្សាលទ្ធផល 1-0 ដើម្បីឈ្នះការប្រកួត ហើយនឹងត្រូវប៉ះជាមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។
ក្លឹបនេះក៏មានគោលដៅបញ្ចប់ស្ថានភាពបរាជ័យ 3 ដងជាប់ៗគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ៕










