រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី មានគោលបំណងយកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី មានគោលបំណងយកទីក្រុងភ្នំពេញ ធ្វើជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរាជធានីភ្នំពេញមានការអភិវឌ្ឍបែបទំនេីប មានបេតិក ភណ្ឌ និងវៃឆ្លាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បានមកទស្សនាជាហូរហែ។

នេះជាការលើកឡើងរបស់លោក Haji Zulkifle Abdul Rahman ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ហួត ហៃ អភិបាលស្ដីទី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក Haji Zulkifle Abdul Rahman បានមានប្រ សាសន៍លើកឡើងថា៖ រាជធានីភ្នំពេញសំបូរទៅដោយបេតិកភណ្ឌ ជាមួយនិងកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ ចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ ជាមួយនិងការបង្កើនកិច្ចសហការជាមួយរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Haji Zulkifle Abdul Rahman បានបញ្ជាក់ថា៖ គោលបំណងមកលេងរាជធានីភ្នំពេញ ដោយសារពួកយើងបានឮអ្នកទេសចរណ៍ ពិសេសអ្នកទេសចរណ៍រដ្ឋកេឡានតាន់ បានកោតសរសើររាជធានីភ្នំពេញថា ជាទីក្រុងមានភាពស្រស់ស្អាត មានភាពទាក់ទាញ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ មកលេងរាជធានីភ្នំពេញ ដើម្បី យកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានមកទស្សនាជាហូរហែ ពិសេសការអភិវឌ្ឍបែបទំនេីប បេតិកភណ្ឌ និងវៃឆ្លាត ទោះបីមិនបាន១០០%ក៏អាច៥០ទៅ៦០%ដែរ។

ក្នុងឱកាសនោះដែរ លោក Haji Zulkifle Abdul Rahman ក៏បានសូមឱ្យរាជធានីភ្នំពេញ បង្ហាញផ្លូវនិងបង្រៀនពួកយើងខ្ញុំ អំពីការអភិវឌ្ឍរៀបចំរាជធានីភ្នំពេញ ដើម្បីយកជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យដូចរាជធានីភ្នំពេញដែរ។ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ក៏បានសូមអញ្ជើញប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅលេងក្រុងកូតាបារូ នាពេលខាងមុខផងដែរ។

លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាម តំណាងឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តកិច្ចសហការបន្ថែមទៀត ជាមួយក្រុងកូតាបារូថ្ងៃនេះក្រុងកូតាបារូ មកលេងរាជធានីភ្នំពេញ ថ្ងៃខាងមុខគណប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នឹងទៅលេងក្រុងកូតាបារូ រដ្ឋកេឡានតាន់ប្រទេសម៉ាឡេស៊ី វិញ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print