ភ្នំពេញ៖ ……អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជាមិនឱ្យពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរាគមបើកផ្លូវ ។
ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ នតាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀងខណ្ឌសែន សុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។
សមត្ថកិច្ចបានឱ្យដឹងថា ៖មូលហេតុដែលអតិថិជនក្រុមហ៊ុនហួយវ័ន បានមកប្រមូលផ្តុំ គ្នានៅមុខធនាគារជាតិនៃកម្ពុជាដើម្បីដាក់បន្ទុកឱ្យធនាគារជាតិ ជំរុញឱ្យមានការដោះ ស្រាយ សងប្រាក់ត្រឡប់មកពួកគេវិញ ដោយធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីជាអាជ្ញាធរ មានការហាមឃាត់យ៉ាងណាក៏ដោយ ។
សូមបញ្ជាក់ថា៖កន្លងមកធនាគារជាតិនៃកម្ពុជាបានជូនដំណឹងថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ច របស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុនអេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕ ដោយ សំរិត










