ប្រជាពលរដ្ឋរងគ្រោះដោយដោយអគ្គិភ័យចំនួន២គ្រួសារនៅឃុំមោង ទទួលបាន អំណោយ មនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អនុវត្តតាមអនុសាសន៍របស់ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណ :កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដឹកនាំដោយ លោក ទេព ហន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាខេត្ត ទៅផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ចំនួន២គ្រួសារ ដែលបានរងគ្រោះកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:០០នាទីយប់ ស្ថិតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

 

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ទេព ហន បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពី សំណាក់លោក សុខ លូអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ លោកប្រធានអនុសាខា

បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយ សង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ម៉្យាងទៀតអំណោយដែលអនុសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ទេព ហន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានស្មារតីប្រុងប្រយ័ត្នចំពោះ ករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

ចុងបញ្ចប់ក្នុងនាមអនុសាខាស្រុកលោកប្រធានបានលើកទឹកចិត្តដល់គ្រួសារងគ្រោះ ដែលត្រូវបាន ភ្លើងឆាបឆេះផ្ទះសម្បែងមិនត្រូវបាក់ទឹកចិត្តនិងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់ យើងបន្តទៀត។

 

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖អង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់,ទឹកត្រី១យួរ,ទឹកស៊ីអ៊ី១យួរ, មី១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ១យួរ, និងថវិកាចំនួនមួយ ចំនួន ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print