រថយន្តព្រុសបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បានរងរបួសសន្លប់ស្តូកស្ដឹងខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តព្រុស១គ្រឿងបើកបុកម៉ូតូរបស់គាត់ពេញទំហឹងហើយរថយន្តបានបើករត់បាត់។

 

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 22 និង 23 នាទីយប់ថ្ងៃទីថ្ងៃទី 27 ខែមេសាឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមុខផ្សារសិនជូរីក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីនសេរ 125 ពាក់ស្លាកលេខកណ្តាល1AQ 9707 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តព្រុស១គ្រឿងមិនចាំស្លាកលេខបានើបើកបុកម៉ូតូខាងលើបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរងរបួសសន្លាប់ស្តូកស្តឹងតែម្តង។

...

ក្រោយកើតហេតុរថយន្តបង្ករបានបើករត់បាត់ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយដឹកយកទៅសង្គ្រោះដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីម្ចាស់មកយកនៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print