ខេត្តកណ្តាល÷ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចាប់ខ្លួនជន សង្ស័យចំនួន២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក )កាលនៅថ្ងៃចន្ទ័ ១១កើត ខែពិសាខ ឆ្នាំ មមី អដ្ឋ សក័ ព.ស២៥៦៩ ត្រូវថ្ងៃទី២៧ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង ៤៥នាទី ចំណុច ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ៣នាក់(ឃាត់ខ្លួន២ ),១- ឈ្មោះ កែវ លីដេត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន),២- ឈ្មោះ ស៊ុន ប្រុស ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)និង៣- ឈ្មោះ សែម រ៉ា ហៅដែត ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន÷ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន៧កញ្ចប់ តូចទម្ងន់ (១,៥១ក្រាម),សម្ភារះប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួននិងទូរសព្ទ័១គ្រឿងម៉ាកTicno ពណ័ខ្មៅ១ គ្រឿង។
នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ កម្លាំងប៉ុស្តិ៍បន្ទាយដែក និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចាំឃ្លាំមើលមុខសញ្ញាជួញដូរថ្នាំនៅចំនុចស្ពានព្រែកប៉ុល ស្ថិតនៅភូមិព្រែកប៉ុល។ លុះដល់ម៉ោងកើតហេតុ បានឃើញជនសង្សយ័ ឈ្មោះ កែវ លីដេត ភេទប្រុស កំពុងដើរនៅលើផ្លូវលំមាត់ព្រែកប៉ុល ដោយមានការ សង្ស័យកម្លាំងនគរបាលបានហៅជនសង្ស័យឱ្យឈប់ ហើយបានត្រួតពិនិត្យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០៧កញ្ចប់តូច រួចកម្លាំងបានបន្តទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ស៊ុន ប្រុស រួចកម្លាំងយើងបាននាំជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កែវ លីដេត បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ៧កញ្ចប់តូចនេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទិញពីឈ្មោះ សែម រ៉ា(ដែត) ក្នុងតំលៃ១០០០០០៛(ដប់ម៉ឺនរៀល)ដើម្បីយកមកលក់បន្ត ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ សែម រ៉ា(ដែត)ចំនួន១០ដងមកហើយ។
ឈ្មោះ ស៊ុន ប្រុស បានសារភាពថា ឈ្មោះ សែម រ៉ា (ដែត)ធ្លាប់ប្រើខ្លួនយកថ្នាំញៀនទៅឲ្យឈ្មោះ កែវ លីដេត ចំនួន១ដង ធ្លាប់មើលផ្លូវឱ្យចំនួន៦ដង និងធ្លាប់ទិញយកមកលក់ខ្លួនឯងចំនួន១ដង តំលៃ១៣០០០០ រៀល(ដប់បីម៉ឺនរៀល)។
ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ស៊ុន ប្រុស និងឈ្មោះ កែវ លីដេត កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុសបន្ទាយដែក បានបន្តស្វែងរកដល់រោងស្នាក់របស់ឈ្មោះ សែម រ៉ា(ដែត) ស្ថិតនៅកណ្តាលបឹង ឋិតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក។ ពេលចុះទៅដល់ឈ្មោះ សែម រ៉ា(ដែត) បានរត់គេចខ្លួនបាត់។
ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










