Enrique អួតថាគ្មានអ្នកណាល្អជាង PSG ទេ មុនប៉ះ Bayern នៅ Champions League

ចែករំលែក៖

ម្ចាស់ជើងឯកចាស់ Paris St Germain នឹងបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុម Bayern Munich ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ថ្ងៃអង្គារនេះខណៈដែលលោកគ្រូបង្វឹក Luis Enrique បានអួតក្អេងក្អាងថាគ្មានក្រុមណាល្អជាងក្រុមរបស់គាត់ឡើយ។

 

ក្រុមបីក្នុងចំណោមបួនក្រុមចុងក្រោយគឺ PSG, Bayern និង Arsenal ជាក្រុមកំពូលនៃលីគក្នុងស្រុករបស់ពួកគេ ហើយក្រុមអាល្លឺម៉ង់បានដណ្តើមយកជើងឯកក្របខណ្ឌ Bundesliga ដោយចាញ់មួយប្រកួត និងចាញ់ម្តងនៅអឺរ៉ុបប៉ុណ្ណោះ។

 

ខណៈដែល PSG និង Atletico Madrid ត្រូវឆ្លងកាត់វគ្គ Playoff ក្រុម Arsenal និង Bayern គឺជាក្រុមកំពូលពីរក្នុងដំណាក់កាលលីគ។ ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងវគ្គ៨ក្រុមចុងក្រោយ PSG រកបាន១២គ្រាប់ និង Bayern ១៦គ្រាប់។

 

លោក Luis Enrique បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតជើងទីមួយនៅថ្ងៃអង្គារនេះថា “វាមិនមែនគ្រាន់តែមើលអំពីស្ថិតិប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលខ្សែការពារផងដែរ ទាំងនេះគឺជាក្រុមល្អបំផុតនៅអឺរ៉ុប។ Arsenal បានធ្វើកិច្ចការដ៏មិនគួរឲ្យជឿក្នុងរដូវកាលនេះផងដែរ បើនិយាយពីភាពស្ថិតស្ថេរ។ Bayern គឺនាំមុខយើងបន្តិច ដោយសារពួកគេបានចាញ់តែពីរប្រកួតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងនិយាយអំពីអ្វីដែលយើងបានបង្ហាញជាក្រុម យើងនៅលើវិញ។ ហើយគ្មានក្រុមណាល្អជាងយើងទេ។ ខ្ញុំបាននិយាយបែបនេះបន្ទាប់ពីយើងមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំបីក្នុងដំណាក់កាលលីគ ដែលខ្ញុំមិនឃើញក្រុមណាល្អជាងយើងឡើយ”។

...

 

កាលពីរដូវកាលមុន PSG ក៏បានបញ្ចប់នៅក្រៅក្រុមកំពូលទាំងប្រាំបី ក្នុងដំណាក់កាលលីគផងដែរ មុនពេលបន្តលើកពាន ហើយនៅក្នុង Ligue 1 ដោយបានប្រយុទ្ធជាមួយ Lens អស់រយៈពេលជាយូរ ពួកគេមាន 6 ពិន្ទុនាំមុខដាច់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print