ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សៀមលុបMOU២០០០ជាអត្តនោម័ត គឺសៀមមានបំណងរំលោភយកដែនសមុទ្រត្រួតស៊ីគ្នាទាំងអស់ ដោយមិនបាច់ចែកផលជាមួយកម្ពុជា?
២- សៀមបានឈ្លានពានយកទឹកដីកម្ពុជាយ៉ាងងងើល ដូច្នេះសៀមមិនញញើតនឹងឈ្លានពានយកដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាទេ?
៣- ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនជឹងមានលក្ខណៈមិនខុសពីចៅហ្វាយឡើយ?
៤- ចៅហ្វាយធ្វើយ៉ាងម៉េច អាបាវចង់ធ្វើលើសពីចៅហ្វាយវាទៀតផង?
៥- កាលុបMOUដែលសៀមធ្វើជាឯកតោភាគី គឺជារំលោភច្បាប់ព្រោះMOUនេះបានតម្កល់ទុកនៅអ.ស.ប និងជាការប្រមាថដល់ព្រះមហាក្សត្រសៀមដែលបានឡាយព្រះហស្ថលេខាលើនោះដែរ?
៦- នៅសហរដ្ឋអាមេរិកឲ្យតែប្រហែសមានការបាញ់ប្រហារភ្លាម យាមសុទ្ធតែ FBI នៅតែមានខ្មាន់កាំភ្លើងចូលបាញ់បាន ប្រធានាធិបតីប៊ិះក្ស័យធន់?
៧- ខ្មាន់កាំភ្លើងចង់បាញ់លោកប្រធានាធិបតីសហរដ្ឋអាមេរិកពិតជាក្លាហានមែន ហ៊ានចូលបាញ់ដល់ក្នុងពិធីដ៏ធំនៃសេតវិមាន?
៨- ការតវ៉ាដើម្បីបានប្រាក់ដាក់ធនាគារដែលពាក់ព័ន្ធនឹងឧក្រឹដ្ឋកម្មឆបោកតាមអនឡាយគឺជាសិទ្ធិអ្នកតវ៉ា តែធនាគារជាតិមានតួនាទីដោះស្រាយជូនអតិថិជនតាមនីតិវិធីនិងគោលការណ៍ជាធរមានមិនអាចដោះស្រាយតាមចិត្តចង់បានទេ?
៩- ត្រឹមនាវាចម្បាំងធំៗអ៊ីរ៉ង់មិនខ្លាចញញើតផង ទម្រាំតែម៉ារីនតូចតាចរបស់សៀមចេញមកអមកប៉ាល់ប្រេងឆ្លងកាត់ច្រកហ៌រម៉ុសរឿងអីអ៊ីរ៉ង់មិនហ៊ានបាញ់ពន្លឹច?
១០- ថាមេដឹកនាំអ៊ឺរ៉ុបសុទ្ធតែភ្លើដោយសារបើកឲ្យឡានចិនចូល មានតែអាទាស់ទេដែលឆ្លាត តែតានពិតវាបានតែថាឲ្យគេ? ៕
ដោយ ៖ លោក សុខ ឥសាន












