រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានចំណេះដឹងនិងបទ ពិសោធន៍ពីប្រទេសជប៉ុន ដេីម្បីបន្តធ្វេីការអភិវឌ្ឍនគរូបនីយកម្ម ទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានចំណេះដឹង និងបទ ពិសោធន៍ ជាច្រើន ពីប្រទេសជប៉ុន ដេីម្បីយកមកបន្តធ្វេីការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាពល្អឡើងបន្តទៀត ។

   លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គSushi Tech 2026 G-NETS Leaders Summit ដេីម្បីពិភាក្សា លេី សេចក្តីថ្លែងការណ៍រួមលេីប្រធានបទអនាគតនៃនគរូបនី យកម្ម ដោយផ្អែកលេីភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយដែល កម្មវិធីនេះដឹកនាំកិច្ចពិភាក្សាដោយ លោកស្រី យូរីកូកូអុីកេ អភិបាលក្រុងតូក្យូ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។ 

     លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំ ពេញអង្គនេះតម្រូវ ឱ្យអភិបាលក្រុងឬតំណាងទីក្រុង ដែល បានចូលរួមធ្វើការចែករំលែកបទពិសោធន៍ អំពីស្ថានភាព ក៏ដូចជាការខិតខំប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយ របស់ទីក្រុងខ្លួន និងចំណាប់ អារម្មណ៍ទាក់ទង នឹងការរៀបចំ វេទិកាកិច្ច ប្រជុំកំពូល G-NETS នាពេលនេះ។  សម្រាប់ រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេងអភិបាល រាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ច ប្រជុំកំពូលនេះ ដេីម្បីផ្តល់ឱកាស ដល់ថ្នាក់ ដឹកនាំ នៃ បណ្តាទីក្រុងនានា លេីសកលលោកបានជួបពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងស្វែងរក ដំណោះស្រាយរួម ដេីម្បីអភិវឌ្ឍទីក្រុងប្រកបដោយ ចីរភាព និងមាន ភាពធន់ជា ពិសេស អាចទប់ទល់ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ នឹង វិបត្តិជាសកល ដែលបង្កឡើងដោយ គ្រោះធម្មជាតិ និងការបម្រែបម្រួល អាកាសធាតុ ។ រដ្ឋបាល រាជធានីភ្នំពេញ នឹងប្រេីប្រាស់នូវចំណេះដឹងនិងបទពិសោធន៍ ដែលទទួលបាននាពេលនេះ ដេីម្បីបន្តធ្វេីការ អភិវឌ្ឍ នគរូបនីយកម្ម ទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត។ 

    ជាមួយគ្នានេះក្នុងនាមលោក ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានីភ្នំពេញ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញបានធ្វើបទបង្ហាញ ស្តីពីភាពធន់ និងការគ្រប់គ្រងគ្រោះមហន្ដរាយ ធម្មជាតិ របស់ រដ្ឋ បាល រាជធានី ភ្នំពេញ ដោយបានចែក រំលែកមេរៀន និង បទពិសោធន៍ ក៏ដូចជា កិច្ច ខិតខំ ប្រឹងប្រែង របស់ រដ្ឋ បាល រាជធានី ភ្នំពេញ ក្នុង ការ ធ្វើ ឲ្យ ប្រសើរ ឡើង នូវ អភិវឌ្ឍ នគរូបនីយកម្ម ទីក្រុង ឱ្យ កាន់ តែ មាន ចីរភាពបន្ត ទៀត ។

...

     លោកស្រី យូរីកូ កូអុីកេ អភិបាល ក្រុង តូក្យូ បានដាក់ជូន អង្គប្រជុំអនុម័ត និងឯកភាព លេីសេចក្តី ព្រាង សេចក្ដី ថ្លែងការណ៍រួមស្តីពីអនាគត នៃនគរូបនីយកម្មថ្មី ដោយផ្អែកលេីភាព ធន់នឹង អាកាសធាតុ និងគ្រោះ មហន្ត រាយ”ព្រមជាមួយនឹងការធ្វើសន្និសីទសារព័ត៌មានដេីម្បីប្រកាសសេចក្ដី ថ្លែងការណ៍រួមនេះផងដែរ៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print