ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យពលរដ្ឋស្លាប់ជាង៣០នាក់ ខណៈមានភ្លើងឆេះផ្ទះជិត២០ខ្នង ក្នុងរយៈពេល១០ថ្ងៃ ក្រោយចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស ខណៈមានគ្រោះអគ្គិភ័យបំផ្លាញផ្ទះ ១៩ខ្នង។

 

បើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។

 

ចំណែកគ្រោះអគ្គិភ័យវិញក្នុងពេលដូចគ្នានេះ បានកើតឡើង៣០ករណី និងបណ្ដាលឱ្យផ្ទះសំបែងប្រជាពលរដ្ឋខូចខាត១៩ខ្នងនៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កោះកុង ឧត្តរមានជ័យ ក្រចេះកំពង់ចាម និងខេត្តស្វាយរៀង។

...

 

គួរបញ្ជាក់ថា ការខូចខាតផ្សេងទៀតរួមមាន រថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង កុដិ១ សាលាឆាន់១ រោងស្នាក់នៅ១ រោងកម្មករ៥ខ្នង រោងដាក់ចំបើង៣កន្លែង យានដ្ឋាន១កន្លែង រោងស្តុកប្រេង១កន្លែង រោងស្តុកសម្ភារ១កន្លែង ឃ្លាំង២កន្លែង គំនរក្រដាស១កន្លែង ចំការប្រេងខ្យល់១កន្លែង ព្រៃ៣កន្លែង និងសាលារៀន៣បន្ទប់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print