អភិបាលខេត្តឧត្តរមានជ័យ «យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជាពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ» 

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានប្រកាសនាមុននេះបន្តិចថា ៖ «យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជាពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ»។

លោកនិងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ប្រចាំប្រទេសកម្ពុជា ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

 

សូមក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។

 

ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print