ខេត្តកណ្ដាល÷ ករណីហិង្សាមួយបានកើតនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង៩យប់ នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលជន រងគ្រោះឈ្មោះអាត វុទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរមុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលបានរងរបួសបែកក្បាលហូរ ឈាមដេរប្រហែល ៣០ ថ្នេរ។ ជនសង្ស័យត្រូវបានឃាត់ ខ្លួន ឈ្មោះ ហ៊ួន សុខរ៉ូ ហៅរូ ភេទប្រុស អាយុ៤០ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិ សំរោង ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ គ្មានសារធាតុញៀនអវិជ្ជមាន(-)វត្ថុតាងចាប់យកឥដ្ឋប្រហោង ពណ៌ ក្រហម ចំនួន ០១ ដុំ មានស្នាមប្រឡាក់ឈាម ។
ប្រភពឱ្យដឹងអំពីដំណើររឿងនោះថា ស្ត្រី អឿន សែម អាយុ ៣៣ ឆ្នាំ ត្រូវប្រពន្ធរបស់ឈ្មោះ អាត វុទ្ធី ដែលត្រូវជាជនរងគ្រោះហេីយឈ្មោះ ហ៊ួន សុខរ៉ូ ត្រូវជាជន សង្ស័យតែតែងមកហូបបាយទឹកនិងផឹកសុីនៅផឹករបស់ឈ្មោះ អឿន សែម ជាញឹកញាប់ហេីយឈ្មោះ ហ៊ួន សុខរ៉ូ ក៏មានទំនាក់ទំនង់ស្នេហាគ្នា។ រីឯបុរសឈ្មោះ អាត វុទ្ធី ជនរងគ្រោះមិនបានដឹងទេ ក៏បានទៅធ្វេីនៅប្រទេសកូរ៉េរយះពេល ៥ ខែក៏បានត្រឡប់មកផ្ទះវិញរស់នៅមិនចុះសំរ៉ុងគ្នាជាមួយឈ្មោះ អឿន សែម ជាប្រពន្ធក៏បានទៅលែងលះគ្នានឹងឈ្មោះ អាត វុទ្ធី នៅសាលាឃុំក្រាំងយ៉ូវហើយឈ្មោះ អឿន សែម ក៏បានទៅរស់នៅជាមួយឈ្មោះ ហ៊ួន សុខរ៉ូ ជនសង្ស័យពេញមុខតែម្ដង។
នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ២១និង ០០ នាទីជនរងគ្រោះឈ្មោះ អាត វុទ្ធី បានទៅស្រែកហៅកូនប្រុសឈ្មោះ វុទ្ធី គីមហាន ដែលអតីតប្រពន្ធឈ្មោះ អឿន សែម បានលែងលះគ្នាបានយកកូនទៅលេងនៅ ផ្ទះជនសង្ស័យឈ្មោះ ហ៊ួន សុខរ៉ូ ដែលត្រូវជាប្តីក្រោយហេីយពេលនោះជនរងគ្រោះឈ្មោះ អាត វុទ្ធី ស្រែកហៅឈ្មោះអឿន សែម អតីតប្រពន្ធបានលែង លះគ្នាឲ្យយក កូនប្រុសឈ្មោះ វុទ្ធី គីមហាន មកឲ្យខ្លួនដេីម្បីយកមកហូបបាយតែពេលនោះឈ្មោះ អឿន សែម មិនបានឆ្លេីយ តបទេ។ ខណះនោះជនសង្ស័យឈ្មោះ ហ៊ួន សុខរ៉ូ បានជេរប្រមាថទៅលេីជនរងគ្រោះឈ្មោះ អាត វុទ្ធី ហើយក៏បានទាក់ពាក្យសំដីគ្នាជេរប្រមាថគ្នាទៅវិញទៅមក។
ពេលនោះឈ្មោះ ហ៊ួន សុខរ៉ូ បានយកដីខ្សាច់ពីក្នុងផ្ទះបាចមកចូលភ្នែករបស់ជនរងគ្រោះឈ្មោះ អាត វុទ្ធី និងបានយកដីឥដ្ឋប្រហោងគប់សំដៅមកលេីជនរងគ្រោះឈ្មោះ អាត វុទ្ធី ត្រូវចំក្បាលបែកចេញឈាមសន្លប់នៅនិងដី។ ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ួន សុខរ៉ូ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ចំណែកជនរងគ្រោះឈ្មោះ អាត វុទ្ធីត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកដុំឥដ្ឋប្រហោងគប់សំដៅទៅលើជនរងគ្រោះពិតប្រាកដមែនតែមិនដឹងថាគប់ត្រូវឬក៏ខុសនោះទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕










