ក្រសួងមហាផ្ទៃអនុវត្តវិន័យកងកម្លាំងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យកងកម្លាំងលើពលបាលត្រី ហង្ស ចាន់រដ្ឋា តាមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

បើយោងតាមសេចក្ដីប្រកាសស្ដីពីការ អនុវត្តខាងទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ ជាមន្ត្រីនៃនាយកដ្ឋានសុខាភិបាល ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវបានបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

យោងលើគណនីយហ្វេសប៊ុកឈ្មោះ Sin Soriya បានបង្ហោះសារនៅលើគណនីរបស់ខ្លួនពីការក្លែងឯកសារមួយចំនួនរបស់លោក ហង្ស ចាន់រដ្ឋា ពាក់ព័ន្ធនឹងការធ្វើកាតនគរបាលជាតិក្លែងក្លាយ និងតារាងប្រាក់ខែជូនដល់ខ្លួន។

គួររំលឹកថា ពលបាលត្រី ហង្ស ចាន់រដ្ឋា កាលពីពេលកន្លងទៅក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបន្ថយឋានន្តរស័ក្កិពី វរសេនីយ៍ឯក ឲ្យមកត្រឹមថ្នាក់ពលបាលត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជាដូចគ្នា។

តាមពិតមន្ត្រីដែលមិនកែខ្លួន ប្រព្រឹត្តមិនរាងចាល ត្រូវក្រសួងមហាផ្ទៃអនុវត្តវិន័យកងកម្លាំងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ គឺមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print