សហរដ្ឋអាមេរិកបន្តសេវាកម្មអាកាសចរណ៍ពាណិជ្ជកម្មទៅកាន់ប្រទេសវេណេស៊ុយអេឡាបន្ទាប់ពី 7 ឆ្នាំ

ចែករំលែក៖

សេវាកម្មអាកាសចរណ៍ដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើមឡើងវិញជាផ្លូវការនៅព្រឹកថ្ងៃទី 30 ខែមេសា បន្ទាប់ពីការផ្អាករយៈពេល 7 ឆ្នាំ ជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីទីក្រុងម៉ៃអាមីទៅកាន់ទីក្រុងការ៉ាកាស។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកកំពុងស្តារជើងហោះហើរប្រចាំថ្ងៃទៅកាន់ប្រទេសវេណេស៊ុយអេឡាឡើងវិញ ដោយប្រើប្រាស់យន្តហោះ Embraer 175 តាមរយៈក្រុមហ៊ុន Envoy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់ដែលខ្លួនគ្រប់គ្រងទាំងស្រុង។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានគម្រោងបន្ថែមជើងហោះហើរប្រចាំថ្ងៃលើកទីពីរចាប់ពីថ្ងៃទី 21 ខែឧសភា។ ជើងហោះហើរដំបូង ដែលដឹកមន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មាន បានចុះចតនៅរសៀលថ្ងៃទី 30 ខែមេសា។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានលុបចោលបទបញ្ជាឆ្នាំ 2019 ដែលហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកហោះហើរទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រោយមកនៅក្នុងខែមីនា ក្រសួងបានអនុម័តសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកក្នុងការបន្តជើងហោះហើរ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ស្វាគមន៍មួយនៅអាកាសយានដ្ឋាន Maiquetía ជិតទីក្រុង Caracas មុនពេលជើងហោះហើរចុះចត រួមជាមួយលោក John Barrett ភារធារីស្តីទីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវេណេស៊ុយអេឡា លោកស្រី Jacqueline Faria បានមានប្រសាសន៍ថា “សម្រាប់ប្រទេសវេណេស៊ុយអេឡា យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ជើងហោះហើរទាំងនេះ ពីព្រោះវាមានន័យថាការតភ្ជាប់ ដែលមានន័យថាការអភិវឌ្ឍ ផលិតភាព និងការយកចិត្តទុកដាក់ចំពោះប្រជាជននៅជុំវិញពិភពលោក និងសម្រាប់ប្រជាជនរបស់យើង”៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print