អន្តរជាតិ ៖ ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធគយស្មើសូន្យចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ។
នៅវេលាម៉ោង ០០:០០ ថ្ងៃទី ១ ខែឧសភា ច្រកចេញចូល Shenzhenwan បានទទួលទំនិញនាំចូលដំបូងគេនៅទូទាំងប្រទេសបន្ទាប់ពីវិធានការពន្ធគយស្មើសូន្យនេះចូលជាធរមាន គឺផ្លែប៉ោមចំនួន ២៤ តោនដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង។
គោលនយោបាយពន្ធគយស្មើសូន្យនេះ គឺជាវិធានការដ៏សំខាន់របស់ប្រទេសចិនដើម្បីពង្រីកការបើកទូលាយឯកតោភាគីយ៉ាងសកម្ម។ ប្រការនេះនឹងផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសចិន និងអាហ្វ្រិកក្នុងការស្វែងរកក្តីសុបិន្តទំនើបកម្មរៀងៗខ្លួន និងដាក់បញ្ចូលកម្លាំងចលករយ៉ាងខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគចិន-អាហ្វ្រិក និងការអភិវឌ្ឍរបស់អាហ្វ្រិក។
លោក Mahamoud Ali Youssouf ប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក បានថ្លែងថា ប្រឈមមុខនឹងការងើបឡើងនៃគាំពារនិយម សេដ្ឋកិច្ចអាហ្វ្រិកដ៏ផុយស្រួយកំពុងរងផលប៉ះពាល់ ហើយវិធានការបើកទូលាយរបស់ប្រទេសចិនគឺមានសារៈសំខាន់ និងទាន់ពេលវេលា ដែលជួយអាហ្វ្រិកទប់ទល់នឹងបញ្ហាប្រឈមសកល៕
ប្រភព ៖ (CCFR)










