នគរបាលខេត្តបញ្ជូនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូ​នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង​: នគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០៣នាក់  ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូ​នៅស្រុកចន្ទ្រា។

នគរបាលខេត្តស្វាយរៀងបានអោយដឹងនាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះថា

ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ កាល​ថ្ងៃ​ទី២៤​ ខែមេសា​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​  ដឹកដោយលោក ជិនសុភឿន អធិការ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បាន​ឃាត់​ម៉ូតូ​ ០១គ្រឿង​ ត្រួតពិនិត្យ​ ស្រាប់​តែ​មាន​សម្ភារៈ​សង្ស័យ​កាច់ករ​ម៉ូតូ​ ក៏​បានឃាត់​ខ្លួន​យក​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​។

ក្រោយពីសាកសួរ គឺ ពិត​ជាមុន​សញ្ញា​ជន​សង្ស័យ​កាច់​ករ​ម៉ូតូ​ពិតប្រាកដ​មែន​ ព្រម​ទាំងឃាត់​ខ្លួន​បាន​ជន​សង្ស័យ​នោះចំនួន​ ០៣នាក់​ ប្រុស(ជនជាតិ​វៀតណាម​)​  និង​ដកហូត​បា​ន​÷ ម៉ូតូ​ ០១គ្រឿង​ និង​សម្ភារៈ​សង្ស័យ​មួយចំនួន។ 

...

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print