សម្តេចធិបតី សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក ផលិតមាតិកាទាំងអស់ចំនួន ៦ ចំណុចសំខាន់ៗ 

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ថា ៖ ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក ផលិតមាតិកាទាំងអស់ដូចខាងក្រោម៖

 

ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មាន មិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។

 

ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួល ខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការ ត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។

 

ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ។

 

ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាច អត់ឱនបានឡើយ។

 

ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

 

ទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ។

 

សម្តេចសូមគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារនិង លើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសខួបលើកទី៣៣ នៃទិវាសេរីភាព សារព័ត៌មានពិភពលោកនេះ សម្តេចសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះបងប្អូន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print