ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (រួមផ្សំគំនិតឆបោក) ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយឆបោកជនរងគ្រោះផ្ទេរប្រាក់តាមប្រព័ន្ធគណនីធនាគារ។

 

ដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ក.ព.ទ.វ ភេទស្រី ជនជាតិខ្មែរ ជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ក៍ដូចជាគណនីបណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអានាមិក និងឈានទៅដល់ការបាត់បង់ផងប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print