មុនពិធីទុកពេលយូរថៃ្ងតែជជែកមិនអស់មិនហេីយដល់ថៃ្ងចូលរោងមានអីភាគីកូនក្រមុំកូនកំលោះព្រលះគ្នាតែម្ដង  

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយប់ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក)ក្នុងពិធីមង្គលសេរី ការកូនប្រុស កូនស្រី នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ លុះកម្មវិធីរៀបចំដំណេីរការបានរយៈពេលអស់ជាង ៧ម៉ោង ពោលគឺដល់ម៉ោង២១:៣០នាទី កេីតមានបញ្ហា បង្កឡេីងដោយភាគីកូនក្រមុំ និងភាគីកូន កំលោះ ទាស់ពាក្យសំដីគ្នា រួចបានវាយគ្នាទៅវិញទៅមកផ្អើលពេញកម្មវិធី។

 

លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុក សំរោងទង បានបញ្ជាក់ថាក្នុងហេតុការណ៍ខាងលេី សមត្ថកិច្ចបានចុះអន្ដរាគមន៍អញ្ជេីញមនុស្ស៣នាក់មកសាកសួរដែលក្នុងនោះភាគីកូនក្រមុំ

១.ឈ្មោះ គល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ (របួសក្បាល)និង២.ឈ្មោះ ឈីន វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ទាំងពីរនាក់ នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស/ទ(ស្ពឺ) (របួសដៃ,ក្បាល)

 

ភាគីកូនកំលោះ

១.ឈ្មោះ យ៉ាន់ ចន្រ្ទា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង (របួសខ្លួន,ក្បាល)

 

ក្រោយកាតសាកសួរ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនករណីហិង្សាខាងលេីរួមជាមួយមនុស្សទៅកាន់

ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីបន្ដនីតិវិធី។ មូលហេតុជេីងខ្លាំងរៀងៗខ្លួន ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print