ខេត្តព្រៃវែង៖ សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នាំយកគ្រឿងចក្រ Excavator ចុះជីកប្រឡាយ ០១ខែ្ស ប្រវែង ១.០០០ ម៉ែត្រ ដើម្បីនាំទឹកពីប្រឡាយមេសណ្តរកំពង់ត្របែក ទៅផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រឡាយ ០១ខ្សែនេះ នឹងផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅតំបន់នោះបាន ០៣ដងក្នុង០១ឆ្នាំ លើផ្ទៃដីប្រមាណ ១២០ហិកតា ៕
...
ដោយ៖ សីលា