បទវិភាគ៖ខួបទី៨០នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ៖ ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យ “គោរពបូជាខ្មោច” 

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៦ នៅសាលប្រជុំនៃសាលាមន្ត្រីទ័ពជើងគោករបស់ជប៉ុនក្នុងទីក្រុងតូក្យូ អង្គជំនុំជម្រះជាសមូហភាពលើឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A របស់ជប៉ុននៃសង្គ្រាមលោកលើកទី២ត្រូវបានបើកសវនាការ ។ ឆ្លងកាត់រយៈពេលពីរឆ្នាំកន្លះ ចៅក្រមនិងមន្ត្រីអយ្យាការមកពីប្រទេសចំនួន១១បានធ្វើការជំនុំជម្រះនិងដេញដោលផ្លូវច្បាប់ចំពោះសង្គ្រាមឈ្លានពានដែលបំផុសដោយជប៉ុន ។ ចៅក្រមចិនលោក ‌Mei Ju-ao និងមន្ត្រីអយ្យាការចិនលោក Xiang Zhejun ជាដើមបានខិតខំប្រឹងប្រែងយ៉ាងលំបាក ហើយទីបំផុត ជនជាប់ចោទចំនួន ២៥ នាក់សុទ្ធតែត្រូវបានកាត់ក្តីថា មានទោស ។ យោធានិយមជប៉ុនត្រូវបានផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តជារៀងរហូត!

៨០ ឆ្នាំកន្លងផុតទៅ ស្ថានការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងខ្លាំង ។ ទស្សនៈប្រវត្តិសាស្ត្រខុសឆ្គងដែលបដិសេធសមិទ្ធផលជ័យជំនះនៃសង្គ្រាមលោកលើកទីពីរបានងើបឡើងវិញ “យោធានិយមបែបថ្មី” របស់ជប៉ុនកំពុងបង្កការគំរាមកំហែងជាក់ស្តែង ។ ពេលថ្មីៗកន្លងទៅនេះ ប្រទេសជាច្រើនរួមមានទាំងប្រទេសចិនបានរៀបចំធ្វើសកម្មភាពរំលឹកមួយចំនួន ដើម្បីរំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រនៃសវនាការជំនុំជម្រះក្រុងតូក្យូ និងមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត ។

បើមើលពីការកាត់ក្តីជាប្រវត្តិសាស្ត្រ សវនាការជំនុំជម្រះក្រុងតូក្យូបានកាត់ក្តីដោយផ្អែកលើភស្តុតាងជាច្រើនលើសលប់ និងតក្កវិជ្ជាច្បាប់យ៉ាងហ្មត់ចត់ថា យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាននិងបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ។ នេះបានដាស់តឿនអ្នកផងទាំងពួងថា ការកាត់ក្តីដ៏ត្រឹមត្រូវមិនអនុញ្ញាតរងការប្រមាថបានទេ ហើយចាំបាច់ត្រូវការពារការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ ។

ប៉ុន្តែ ដោយសារមូលហេតុដូចជាការផ្ទុះឡើងនៃសង្គ្រាមត្រជាក់ជាដើម យោធានិយមជប៉ុនមិនត្រូវបានជំនុំជម្រះទាំងស្រុងទេ ដែលបន្សល់ទុកការសោកស្តាយក្នុងប្រវត្តិសាស្ត្រ ។ ឧក្រិដ្ឋជនសង្គ្រាមជាច្រើននាក់នៅមិនទាន់ត្រូវបានផ្តន្ទាទោសទេ ហើយឧក្រិដ្ឋជនសង្គ្រាមមួយចំនួនបានវិលត្រឡប់ឆាកនយោបាយវិញបន្ទាប់ពីត្រូវដោះលែង ដែលបានផ្តល់ជីវជាតិសម្រាប់ការងើបឡើងវិញនៃយោធានិយមជប៉ុន ។ នៅឆ្នាំ ១៩៧៨ ផ្លាកព្រលឹងនៃឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A ចំនួន ១៤ នាក់ត្រូវបានបញ្ចូលទុកដាក់រួមគ្នាក្នុងស្តូបយ៉ាស៊ូគូនី ចាប់តាំងពីពេលនោះមក “ការគោរពបូជាខ្មោច” បានក្លាយជាការសម្តែងនយោបាយដ៏ធំមួយរបស់កម្លាំងស្តាំនិយមជប៉ុនដើម្បីបដិសេធប្រវត្តិសាស្ត្រឈ្លានពាន ។ ក្នុងនោះ ពាក្យសម្តីនិងទង្វើរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ជប៉ុនគឺអាក្រក់បំផុត ។

លោកស្រីបានបដិសេធជាច្រើនលើកចំពោះហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ហើយចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន បានទៅគោរពស្តូបយ៉ាស៊ូគូនីជាង ១០ លើក ។ ពេលថ្មីៗកន្លងទៅនេះ លោកស្រីបានថ្វាយគ្រឿងសក្ការបូជា និងបច្ច័យ ដល់ស្តូបយ៉ាស៊ូគូនីក្នុងនាមជានាយករដ្ឋមន្ត្រីដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ។

បើមើលពីចក្ខុវិស័យប្រវត្តិសាស្ត្រកាន់តែទូលំទូលាយ សវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ គឺជាការអនុវត្តជាក់ស្តែងអនុលោមតាមការកំណត់នៃ《សេចក្តីប្រកាសក្រុងគែរ》និង《សេចក្តីប្រកាសក្រុង Potsdam 》 ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រទេសជ័យជំនះនិងជនរងគ្រោះ ក្នុងន័យការពារសមិទ្ធផលជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ ហើយបានតាំងមូលដ្ឋានច្បាប់និងនយោបាយដ៏សំខាន់សម្រាប់រក្សាសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិងការពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលលោកស្រី Sanae Takaichi កំពុងពន្លឿនការជំរុញ “យោធានិយមបែបថ្មី” ដោយបន្តបង្ករឿងចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ពីការបង្កើនថវិកាការពារជាតិយ៉ាងច្រើន រហូតដល់ការអនុញ្ញាតឱ្យនាំចេញអាវុធប្រល័យលោក ពីការបង្កើនល្បឿនការដាក់ពង្រាយអាវុធវាយប្រហារ រហូតដល់ការឃោសនាបំប៉ោងពី “ការមានអាវុធនុយក្លេអ៊ែរ” ពីការជំរុញការធ្វើវិសោធនកម្ម “គោលការណ៍ការពារសន្តិសុខចំនួនបី” រហូតដល់ការអួតថា “ត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែង” សកម្មភាពមាលក្ខណៈគ្រោះថ្នាក់ជាបន្តបន្ទាប់របស់ជប៉ុនដើម្បីបង្កើនល្បឿន “ការធ្វើយោធូបនីយកម្មឡើងវិញ” បណ្តាលឱ្យសហគមន៍អន្តរជាតិប្រុងប្រយ័ត្នខ្ពស់និងថ្កោលទោស ។

 

ការកាត់ក្តីជាប្រវត្តិសាស្ត្រនៃសវនាការអង្គជំនុំជម្រះក្តីនៅក្រុងតូក្យូមិនត្រូវបំភ្លៃបានទេ ហើយមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរក៏មិនត្រូវបំផ្លិចបំផ្លាញបានដែរ ។ ប្រសិនបើជនណាមួយឬកម្លាំងណាមួយប៉ុនប៉ងបដិសោធចំពោះសង្គ្រាមឈ្លានពាន នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រម្តងទៀតជាក់ជាមិនខាន!

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print