សម្តេចតេជោប្រមុខរដ្ឋស្តីទី តែងតែក្រើនរំលឹកឱ្យមន្ត្រីមូលដ្ឋានជួយគាំទ្រដល់ការប្រមូលពន្ធជូនជាតិ តាមរយៈការលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជ ក្នុងដំណើរឆ្ពោះទៅកាន់មូលដ្ឋាន៣ខេត្តកន្លងទៅនេះ សម្ដេចតែងតែសរសើរមាយាទរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការគ្រប់គ្រង ចាត់ចែង និងសន្សំសំចៃថវិកាជាតិបានល្អ ដើម្បីការប្រព្រឹត្តទៅនៃជាតិបានល្អប្រសើរ។

 

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏តែងតែលើកឡើងផងដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី មានភ័ព្វសំណាងណាស់ ដែលមានថវិកាគ្រប់គ្រាន់សម្រាប់ចាត់ចែងការងារបន្សល់ទុកពីរាជរដ្ឋាភិបាលនីតិកាលចាស់។ ខុសពីពេលសម្តេចឡើងកាន់ការប្រទេសជាតិនាឆ្នាំ១៩៨៥ ថវិកាជាតិគ្មាន បញ្ហាចាក់ស្រេះត្រូវដោះស្រាយ។

...

 

តាមរយៈជួបមន្ត្រីនៅមូលដ្ឋាននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី តែងតែក្រើនរំលឹកឱ្យមន្ត្រីមូលដ្ឋានជួយគាំទ្រដល់ការប្រមូលពន្ធជូនជាតិ តាមរយៈការលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print