អន្តរជាតិ ៖ គណៈកម្មាធិការជាតិកាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនបានថ្លែងកាលពីថ្ងៃទី ៤ខែឧសភាថា នៅថ្ងៃទី ២ ខែឧសភា ភ្នំភ្លើង Mayon បានបង្កើនការធ្វើសកម្មភាព ការដួលរលំនៃលំហូរឡាវ៉ាធ្វើឱ្យកើតមានផេះភ្នំភ្លើងយ៉ាងច្រើន ដែលបណ្តាលឱ្យភូមិចំនួន ៨៧ នៅជុំវិញរងផលប៉ះពាល់ ប្រជាពលរដ្ឋរងគ្រោះមានចំនួនលើសពី ១សែននាក់។ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង ៥ ពាន់នាក់បានស្នាក់នៅក្នុងមជ្ឈមណ្ឌល ជម្លៀស។
បច្ចុប្បន្ន ស្ថាប័នរដ្ឋាភិបាលកំពុងចាត់វិធានការពាក់ព័ន្ធជាបន្តបន្ទាប់ ដូចជាការចាត់បញ្ជូនឡានទឹក រៀបចំចាត់ចែងប្រព័ន្ធសម្អាតទឹក ចែកចាយម៉ាស N95 និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ព្រមនិងរៀបចំការបោសសម្អាតផ្លូវថ្នល់ដើម្បីធានាភាពរលូនតាមផ្លូវ។
គណៈកម្មាធិការជាតិកាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនបានដាស់តឿនប្រជាពលរដ្ឋឱ្យគោរពបទបញ្ជានៃអាជ្ញាធរ ជាពិសេសគោរពយ៉ាងម៉ឺងម៉ាត់ចំពោះការកំណត់ស្តីពីការហាមឃាត់ចូលក្នុងតំបន់មានគ្រោះថ្នាក់ចម្ងាយ ៦ គីឡូម៉ែត្រ ព្រមនិងរក្សាការប្រុងប្រយ័ត្នគ្រប់ពេលវេលា។
សូមបញ្ជាក់ថា បច្ចុប្បន្ន ភ្នំភ្លើង Mayon នៅតែស្ថិតក្នុងការប្រុងជើងការកម្រិត ៣ ដដែល៕
ប្រភព ៖ (CCFR)










