ការបាញ់ប្រហារនៅពិធីជប់លៀង Lakeside មនុស្សជាច្រើនរងរបួស

ចែករំលែក៖

ការប៉ះទង្គិចគ្នានៅពិធីជប់លៀងមួយដែលគ្មានការអនុញ្ញាតនៅទីលានបោះជំរុំមួយកន្លែងនៅរដ្ឋ Oklahoma បានបង្កឱ្យមានការបាញ់ប្រហារមួយ បណ្តាលឱ្យមនុស្ស 23 នាក់រងរបួស ដែលខ្លះរងរបួសធ្ងន់ធ្ងរ។

ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោង 9 យប់ ថ្ងៃទី 4 ខែឧសភា នៅពិធីជប់លៀងដែលគ្មានការអនុញ្ញាតិនៅទីលានបោះជំរុំ Scissortail នៅលើបឹង Arcadia ក្នុងទីក្រុង Edmond រដ្ឋ Oklahoma នេះបើយោងតាមការប្រកាសរបស់ប៉ូលីស Edmond។
ពិធីជប់លៀងនេះ ដែលមានឈ្មោះថា “Sunday Funday” ត្រូវបានផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដោយទាក់ទាញក្មេងជំទង់ជាច្រើនមកពីទីក្រុងក្បែរៗនោះមកកាន់ទីលានបោះជំរុំ។
លោកស្រី Shamia McKinney សមាជិកនៃគណៈកម្មាធិការរៀបចំពិធីជប់លៀង បាននិយាយថា ព្រឹត្តិការណ៍នេះគឺសម្រាប់តែអ្នកដែលមានអាយុលើសពី 18 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអនីតិជនជាច្រើននៅតែបង្ហាញខ្លួន។ លោកស្រី McKinney បាននិយាយថា ការប្រយុទ្ធគ្នាមួយបានផ្ទុះឡើងរវាងក្មេងស្រីពីរនាក់មុនពេលការបាញ់ប្រហារ។
សាក្សីអាយុ 18 ឆ្នាំម្នាក់បានប៉ាន់ប្រមាណថាយ៉ាងហោចណាស់មានមនុស្ស 250 នាក់បានចូលរួមពិធីជប់លៀងនេះ ដោយនិយាយថាជម្លោះបានចាប់ផ្តើមនៅពេលដែលក្រុមក្មេងស្រីមួយក្រុមបានឈ្លោះប្រកែកគ្នាអំពីមិត្តប្រុស ដែលបង្កឱ្យមានភាពវឹកវរ។
ប៉ូលីសជឿថាយ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាញ់ប្រហារទៅលើពិធីជប់លៀងនេះ។ យ៉ាងហោចណាស់មានមនុស្ស 23 នាក់បានរងរបួស ដែលភាគច្រើនមានរបួសដោយសារគ្រាប់កាំភ្លើង។ មនុស្ស 18 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print