អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ទទួលបច្ច័យ ទេយ្យទានពីព្រះសង្ឃទាំង១៩វត្តក្នុងក្រុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងបាវិត លោកស្រី ជួន សុវណ្ណារី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ បានទទួលបច្ច័យ ទេយ្យទានពីព្រះវិសាលធម្មគណ ទេព វាសនា ព្រះអនុគណក្រុងបាវិត ព្រមទាំងព្រះគ្រូចៅអធិការ គ្រូអាចារ្យ គណៈកម្មការទាំង១៩វត្ត  ប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សម្រាប់ត្រៀមឆ្លើយតបដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងក្រុង។

 

ជាមួយគ្នានេះ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុង បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរព្រះគុណ និងអរគុណពីសំណាក់លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា ប្រគេនចំពោះទឹកព្រះទ័យនិងទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះមកជូនដល់អនុសាខាកាកបាទកម្ពុជាក្រុងនាពេលនេះ សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។

 

លោកប្រធានកិត្តិយសអនុសាខាក្រុង ក៏បានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។

...

 

អំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖  អង្ករ ៧៩៥ គ.ក្រ ទឹកបរិសុទ្ធ ២៤កេស ភេសជ្ជៈ២២ កេស មី១២ កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ បន្លុងធំ ៤ សាដក់៩ និងបច្ច័យ២លានរៀល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print