ប្រមុខការទូតកម្ពុជា៖ ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ 

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ។ នៅថ្ងៃនេះគណៈរដ្ឋមន្ត្រីថៃ បានអនុម័តនូវសេចក្តីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ។

 

ប្រមុខការទូតកម្ពុជារូបនេះ បានគូសបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ នេះគឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារ ត្រួតគ្នាក្នុងដែនសមុទ្ររវាងកម្ពុជា និងថៃ ក៏ដូចជាដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

 

«កម្ពុជាចាត់ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សាណៈឆ្នាំ២០០១ នេះគឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នូវបញ្ហាដូចបានជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតកម្ពុជា តាមរយៈសេចក្តីថ្លែអការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបន្ថែមថា កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចចិត្តនេះ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាការឆ្លើយតបទៅនឹងការបញ្ចប់នៅអនុស្សារណៈឆ្នាំ២០០១ នេះកម្ពុជា មិនមានជម្រើសអីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហជាតិស្ដីពីច្បាប់សមុទ្រ ដែលបានសម្រេចនៅឆ្នាំ១៩៨២។

...

 

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំក្រម UNCLOS ជាការបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print