នគរបាលឃាត់ខ្លួនជនសង្ស័យ០១ នាក់ករណីរំលោភសេពសន្ថវ:និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីរំលោភសេពសន្ថវ:និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

 

ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២២:៣០នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ នាក់ករណីរំលោភសេពសន្ថវ:និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន(ស្រ្តីរងគ្រោះប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យចាប់រំលោភសេពសន្ថវ:លើរូបខ្លួននៅក្នុងបន្ទប់ជួល០៥) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:០០នាទីទៀបភ្លឺ ។

 

ប្រភពបានបន្ថែមថា ជនសង្ស័យឈ្មោះ ធន ចាន់ថន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ

 

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print