ក្រុមក្មេងទំនើង២ក្រុមដែលធ្វើសកម្មភាពបង្កហិង្សាដាក់គ្នា នៅក្រុងបាត់ដំបងត្រូវបង្រ្កាបបានហើយសរុបមានគ្នា៨នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី ០៥ខែ ឧសភា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាដឹក នាំពីលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំស្រាវជ្រាវរហូតឈានទៅបង្រ្កាបនាំខ្លួនក្រុមក្មេងទំនើងចំនួន ០២ក្រុម ដែលបានធ្វើសកម្មភាពបង្កអាណាធិបតេយ្យហិ-ង្សាដាក់គ្នានៅចំណុចភ្លើងស្តុបបាណន់ កាល ពីរាត្រីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ហើយរូបភាពនេះត្រូវបានមហាជនផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

 

ពួកគេចំនួន០២ក្រុម មានមនុស្សចំនួន ០៨នាក់ គឺក្រុមទី០១៖

១-ឈ្មោះជា វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

២-ឈ្មោះ សូ សំវិទ្យា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ ដំបង

៣-ឈ្មោះសូ សំប្រាថ្នា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឈើ ទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង

៤-ឈ្មោះជា ភារិន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ ដំបង

៥-ឈ្មោះ ជា ជឿន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្ត បាត់ដំបង

៦-ឈ្មោះ ឈៀង សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

*ក្រុមទី០២៖

១-ឈ្មោះ វុទ្ធី ម៉េងអី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង

២-ឈ្មោះ រឿន វិឆ្ឆិកា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

ពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងពួកគេបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពយកកាំបិតកាប់នឹងយកដុំថ្មគប់គ្នាទៅវិញ ទៅមកពិតប្រាកដមែន ដោយសារមានទំនាស់ជាមួយគ្នាកាលពីយប់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០ ២៦ នៅចំណុចភ្លើងស្តុបបាណន់ ។

 

*សមត្ថកិច្ចដកហូតសម្ភារៈមាន៖

-កាំបិតខ្វែវដងដែកចំនួន០១ដើម

-កាំបិតកែឆ្នៃចំនួន០១ដើម

-កាំបិតខ្វែវដងឈើចំនួន០១ដើម

-ម៉ូតូចំនួន០៣គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យទាំង២ក្រុមនិងវត្ថុតាងខាងលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print