ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ៖ ថ្ងៃនេះយើងបានបន្តបញ្ជាក់នូវទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងឈរជាមួយគ្នានៅពេលបងប្អូនប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក ។ សប្បុរសជនទាំងអស់គឺជាទំនុកចិត្ត ហើយនេះក៏ជាក្ដីមេត្តាដែលចេញពីបេះដូងសប្បុរសធម៌។ ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះនឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចែករំលែកនូវក្ដីស្រឡាញ់ ផ្ដល់ក្ដីសង្ឃឹម និងការរួមចំណែកថែរក្សាស្មារតីមនុស្សធម៌ក្នុងសង្គមជាតិរបស់យើង ៕
...
ដោយ ៖ សិលា















