ភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជាសូមជម្រាបជូនដំណឹងចំពោះអតិថិជនឱ្យបានជ្រាបថា បច្ចុប្បន្នមានបងបងប្អូនប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលជាអ្នកផលិតមាតិការសម្រាប់ផ្សាយ (MMO) លើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងស្វែងរកចំណូលបន្ថែមលើអនឡាញ ។ ដើម្បីអាចទទួលមកទឹកប្រាក់ពីក្រុមហ៊ុន Google បាន គឺតម្រូវឱ្យមានលេខសម្ងាត់ដែលក្រុមហ៊ុនផ្ញើជូនមកសាមីខ្លួនតាមរយៈប្រៃសណីយ៍កម្ពុជា ក្នុងនោះមានម្ចាស់គណនី ឬផេក មួយចំនួនពុំមានអាសយដ្ឋានរបស់ខ្លួនគ្រប់គ្រាន់ និងគ្មានលេខទូរស័ព្ទទំនាក់ទំនង ទើបបុគ្គលិកចែករបស់យើងខ្ញុំមិនអាចយកទៅចែកជូនបាន។ ហេតុដូចនេះ ប្រសិនបើបងប្អូនដែលបានឃើញឈ្មោះរបស់ខ្លួនក្នុងបញ្ជីជូនភ្ជាប់មកជាមួយខាងក្រោមនេះ សូម៖
– មកកាន់បញ្ជរបើកអីវ៉ាន់របស់ប្រៃសណីយ៍កម្ពុជាស្នាក់ការកណ្តាល (វត្តភ្នំ) ដើម្បីមកទទួលលិខិតរបស់ខ្លួន (ភ្ជាប់មកជាមួយនូវអត្តសញ្ញាប័ណ្ណ ឬប័ណ្ណសម្គាល់អត្តសញ្ញាណផ្សេងៗ មកជាមួយផង) ឬ
– សូមទាក់ទងមកកាន់សហការីយើងខ្ញុំ តាមរយៈលេខ 2888 (ហៅចូលឥតគិតថ្លៃ) ដើម្បីទទួលបាននូវព័ត៌មានបន្ថែម
សូមបងប្អូនជួយ SHARE ដើម្បីបានដល់ម្ចាស់គណនី ឬផេកដទៃផ្សេងទៀតបានឃើញ ឆាប់បានមកបើកយក និងឆាប់បានថវិកាពីក្រុមហ៊ុន Google ។
ប្រភព ៖ ប្រៃសណីយ៍កម្ពុជា











