លោក Trump ប្រធានាធិបតីអាមេរិកប្រកាសផ្អាកប្រតិបត្តិការ “ផែនការសេរីភាព”   

ចែករំលែក៖

អន្តរជាតិ ៖ នៅយប់ថ្ងៃទី៥ ខែឧសភា តាមម៉ោងភាគខាងកើតអាមេរិក លោក Trump ប្រធានាធិបតីអាមេរិកបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមថា “ផែនការសេរីភាព”ដែលជួយសម្រួលឱ្យកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយរលូនត្រូវផ្អាកសិន ។

លោក Trump បានថ្លែងថា “យោងតាមការស្នើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត” និងដោយសារ “ភាពជោគជ័យផ្នែកយោធាដ៏ធំធេង” នៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បូករួមទាំង “ការវិវត្តដ៏សំខាន់ដែលបានធ្វើឡើងជាមួយតំណាងអ៊ីរ៉ង់ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងចុងក្រោយ” “យើង” បានឈានដល់គំនិតឯកភាព គឺ៖ ការបិទខ្ទប់ផ្លូវសមុទ្រនៃកំពង់ផែអ៊ីរ៉ង់នឹង “បន្តអនុវត្តគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព” “ផែនការសេរីភាព”នឹងត្រូវផ្អាកសិន “ដើម្បីសង្កេតមើលថាតើកិច្ចព្រមព្រៀងខាងលើអាចត្រូវបានចុះហត្ថលេខាឬទេ”៕

...

 

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print