អាជ្ញាធរជាតិព្រះវិហារ ទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់ នៅស្រុកជាំក្សាន្ត 

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណទចំនួន ៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែម នៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

ទាក់ទិនក្នុងរឿងនេះលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា ៖ កាលពីអំឡុងដើមសប្តាហ៍មកនេះ មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានចុះទៅទទួលវត្ថុបុរាណទាំងនេះ ដោយផ្ទាល់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុបុរាណទាំងនេះរួមមាន ដងខ្លួនបដិមាទេពស្រីចំនួន១ ធ្វើពីថ្មភក់ចំនួន១ និងវត្ថុសិល្បះចំនួន៦ទៀតរួមមាន ក្រឡចំនួន១ធ្វើពីដីដុត, កំណាត់សសរពេជ្រចំនួន២, ចម្លាក់ទេពស្រីចំនួន១, ចម្លាក់ទេពស្រីរាំចំនួន១, និងវត្ថុសិល្បះមួយទៀតទំនងជា ថ្មបស ចំនួន១ធ្វើពីថ្មភក់។

លោកបានបញ្ជាក់ថា វត្ថុបុរាណទាំងនេះ រដ្ឋបាលស្រុក និងព្រះសង្ឃបានទទួលពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញកន្លងមក នឹងបានប្រគល់បន្តមកអាជ្ញាធរជាតិព្រះវិហារដើម្បីរក្សាទុក និងអភិរក្ស។

...

អាជ្ញាធរជាតិព្រះវិហារ បានអរគុណដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការក្នុងការផ្តល់បដិមារ និងវត្ថុសិល្បៈបុរាណមកអ្នកជំនាញដើម្បីរក្សាទុក។ជាមួយគ្នានេះអាជ្ញាធរជាតិព្រះវិហារ ចាត់ទុកថា ការផ្តល់ជូននេះបង្ហាញពីការចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការពារ និងថែរក្សាវត្ថុបុរាណ ដែលជាបេតិ កភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print