ខេត្តកំពង់ស្ពឺ÷ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ទោ ជុន ចន្ទដេត អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបករណីគ្រឿងញៀននឹងឃាត់ខ្លួនមុខសញ្ញា ២នាក់។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះថា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្តិការល្បាតនៅចំណុចភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យ០២នាក់ ៖
១-ឈ្មោះសាន់ វុទ្ធី ហៅកាភីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន១៣ កញ្ចប់ (ធំ០១ កញ្ចប់ មធ្យម០២ តូច១០កញ្ចប់) សង្ស័ជាគ្រឿងញៀន ឧបករណ៍សំរាប់ច្រកគ្រឿងញៀន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួននិង ២-ឈ្មោះកែវ តូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង។
ចំពោះករណីនេះ កម្លាំងជំនាញនៃអធិការស្រុកភ្នំស្រួចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










