ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ពីការអនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី តាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៤ ខែខុសភា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់សូមជម្រាបជូន លោកប្រធានមន្ទីរ ជ្រាបថា ដើម្បីសម្រួលនិងពន្លឿនការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានស្របតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងធុរជន ដែលមានតម្រូវការប្រើប្រាស់សេវាសាធារណៈរហ័សលើសេវាសុរិយោដី ប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមដំណើរវិវឌ្ឍន៍របស់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍរីកចម្រើនផ្នែក បច្ចេកវិទ្យា ក្រសួងសូមធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី ខេត្ត ដូចខាងក្រោម÷
១. មន្ទីរ ដ.ន. ស. ស. រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវា សុរិយោដី ដែលក្រុមការងារនេះត្រូវដឹកនាំដោយប្រធានមន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត។
២. ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងចំនួន ០២រូប ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដោយភ្ជាប់មកជាមួយនូវលេខទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនង ប្រគល់និងទទួលសំណុំឯកសារ ស្នើសុំសេវាសាធារណៈរហ័សរបស់ប្រជាពលរដ្ឋ និងធុរជនជាមួយនឹងក្រសួង ព្រមទាំងអាច ផ្តល់ព័ត៌មានរាល់ចម្ងល់ជូនអ្នកប្រើប្រាស់សេវាបានរហ័ស និងទាន់ពេលវេលា។
៣. រាល់សំណុំឯកសារស្នើសុំសេវាសុរិយោដី ដែលបានដាក់ស្នើសុំនៅរដ្ឋបាលរាជធានី ខេត្ត ដែលកកស្ទះ ឬមានបញ្ហាមិនអាចធ្វើការសម្រេចក្នុងការផ្តល់ជូនប្រជាពលរដ្ឋបាន មន្ទីរ ៥.ឧ.ស.ស. រាជធានី ខេត្ត ត្រូវបញ្ជូនសំណើទាំងអស់នោះមកក្រសួង ដោយបញ្ជាក់ពីមូលហេតុ ឬបញ្ហាដែលមិនអាចសម្រេចបាន និងត្រូវលើកជាយោបល់សម្រាប់ការដោះស្រាយបញ្ហា ទាំងអស់នោះមកក្រសួង ដ.ន.ស. ដើម្បីពីនិត្យ និងសម្រេច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធានមន្ទីរ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព ៕
ដោយ ៖ សិលា











