សត្វទន្សោង ៤ ក្បាលបានងាប់ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ សត្វទន្សោងមួយក្បាល ដែលមានស្លាកស្នាមរបួសជើង ត្រូវបានគេប្រទះឃើញដេកងាប់នៅក្នុងស្នាមភ្លោះក្បែរផ្លូវ ស្ថិតក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទីតាំងនេះស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែឧសភា សត្វទន្សោង១ក្បាលនេះ បានដើរចេញពីតំបន់ការពារមករកបរិវេណខាងក្រៅសហគមន៍ ក្នុងសភាពមានរបួសជើង ដោយធ្វើដំណើរបានចម្ងាយប្រមាណ ២០ ទៅ ៣០ ម៉ែត្រ ក៏ឈប់សម្រាកម្ដង។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារអភិរក្ស រួមមានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ បានតាមដានឃ្លាំមើលសកម្មភាពសត្វទន្សោងនេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសល នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា សត្វទន្សោងនេះក៏បានងាប់បាត់ទៅ។

ក្រោយការពិនិត្យ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ បានដឹកសាកសពសត្វទន្សោងនោះ យកទៅកប់នៅស្នាក់ការមន្ត្រីឧទ្យានុរក្សភ្នំអណ្ដូង ស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង។

គួរបញ្ជាក់ថា នេះគឺជាសត្វទន្សោងទី ៤ ហើយដែលបានងាប់ ក្នុងរយៈពេលត្រឹមតែ ៥ ខែដើមឆ្នាំ ២០២៦ នេះ។

...

រូបភាពនេះគឺជាសញ្ញាអាសន្នមួយ ដែលទាមទារឱ្យមានការចូលរួមការពារធនធានធម្មជាតិ ជីវចម្រុះ និងសត្វព្រៃទាំងអស់គ្នា ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print