សូមប្រុងប្រយ័ត្ន! ថៃបានប្រកាសរកឃើញសារធាតុគីមីក្នុងត្រីខកំប៉ុង ខណៈត្រីខកំប៉ុង១០,០០០កំប៉ុង បានរឹបអូសក្រោយបញ្ជាឱ្យប្រមូលត្រឡប់មកពីទីផ្សារមកវិញ

ចែករំលែក៖

ប្រទេសថៃ​៖​ ប្រទេសថៃ កំពុងមានបញ្ហាជ្រួលច្របល់ ដោយសារតែមានអតិថិជនថៃ បានប្តឹងរោងចក្រផលិតត្រីខក្នុង ស្រុកមួយកន្លែង​ កាលពីថ្ងៃទៅ៦ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្ត Samut Sakhon ដែលផលិតចំណីអាហារក្លែងក្លាយ ពោលគឺពេលផ្សព្វផ្សាយ ពាណិជ្ជកម្ម ថាប្រើប្រាស់សាច់ត្រីម៉ាកឃឺរែល (Mackerel) ប៉ុន្តែ ពេលចរាចរ ជាក់ស្តែងនៅលើទីផ្សារ បែរជាប្រើសាច់ត្រីទីឡាប់យ៉ា (Tilapia) បោកប្រាស់លើ ទំនុកចិត្តអតិថិជនថៃទៅវិញ។

សូមជម្រាបថា​ នៅថ្ងៃដដែលនេះ​ ក្រោយទទួលបណ្តឹងប្រជាពលរដ្ឋសមត្ថកិច្ចថៃ បានរឹបអូស និង ឃាត់ទុកត្រីខកំប៉ុងបានចំនួន ១០,០០០កំប៉ុង និងបញ្ជាឱ្យប្រមូលត្រីខកំប៉ុងក្លែងក្លាយ ទាំងអស់ ត្រឡប់មកពីទីផ្សារវិញ ក៏ដូចជា ផ្ញើសំណាកត្រី ទៅកាន់នាយកដ្ឋាន ជលផលថៃ ដើម្បីត្រួតពិនិត្យអំពីសុវត្ថិភាពចំណីអាហារជាថ្មី៕

...

ប្រភព៖​ PPTV HD 36

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print