សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអសគ្នា! ម៉ូតូកង់បីឥណ្ឌាបើកបុករថយន្ត toyota Raize បណ្ដាលឲ្យរងការខូចខាតទារសំណង៦០០ ដុល្លារ

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងហើយជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក toyota Raize បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហា ណូយ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសឺនសុខ រាជធានីភ្នំពេញ។ ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកtoyota Raize ពាក់ស្លាកលេខភ្នំពេញ2BU-6278បើកបរដោយស្ត្រីម្នាក់តាមបណ្តោយសហព័ន្ធុស្សីពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុអ្នកបើកបរក៏កំបត់ទៅស្ដាំស្រាប់តែមានម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ1IC-3640 ដោយមានដឹកភ្ញៀវជនជាតិចិនពីរនាក់ផងនោះជ្រុលចង្តូតទៅបុករថយន្ត toyota Raize ពីក្រោយបណ្តាលឲ្យរងការខូចខាតតែម្តង។

...

ក្រោយកើតហេតុភាគីខាងរថយន្តទាមទារថ្លៃខូចខាត អស់ខ្ទង់៦០០ ដុល្លារ ឯភាគីខាងម៉ូតូកង់បីឲ្យតែ៥០ ដុល្លារ ដោយសារតែការសម្របសម្រួលគ្នានៅកន្លែងកើតហេតុមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងក៏ដូចជាយកម៉ូតូកង់បីនិងរថយន្តមកអែបកៀនដើម្បីទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជាបណ្តោះអាសន្នហើយបើនៅតែមិនត្រូវទើបសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយបន្ត៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print