រថយន្ត២គ្រឿងបើកបុកគ្នាផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក ALPHARD មួយគ្រឿងឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត FordRanger បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវម៉ៅសេទុងកែងផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FordRangre ពណ៌សមួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៦៣ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក ALPHARDពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-2682 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្តុលទៅបុករថយន្ត FordRangre ចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

...

 

បន្ទាប់ពីកើតហេតុខាងលើ ភាគីទាំងសងខាងបានសម្រួលគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print