ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបង្កម៉ាក ToyotaPriusមួយគ្រឿងក្នុងល្បឿនលឿនក៏បួងចង្កូតគេចពីរុឺម៉កមួយគ្រឿងជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តបង្ក
ម៉ាកToyotaPriusពណ៌ទឹកប្រាក់មួយគ្រឿងពាក់ ផ្លាកលេខកណ្ដាល 2B-8992 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏អកហ្សឺនិងម៉ូតូសណ្ដោងរុឺម៉កបើនៅពីមុខរួចបួងចង្កូតគេចជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សចំណែកឯតៃកុងរថយន្តក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយគ្នានៅពីក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










