ខេត្តបន្ទាយមានជ័យ៖ ក្នុងបេសកកម្មដ៏មានសារៈសំខាន់ដើម្បីការពារយុត្តិធម៌ និងអធិបតេយ្យភាពជាតិ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងស្ថានទូតនៃប្រទេសមហាអំណាច និងមិត្តភក្តិក្នុងតំបន់ រួម មាន ចិន ឥណ្ឌូណេស៊ី ឡាវ វៀតណាម និងជប៉ុន ចុះពិនិត្យផ្ទាល់នូវស្ថានភាពតានតឹងនៅតំបន់ព្រំដែន ស្ថិតក្នុងភូមិព្រៃចាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ។
នៅចំពោះមុខតំណាងអង្គទូតអន្តរជាតិ ភស្តុ តាងនៃការរំលោភបំពានពីសំណាក់ភាគីថៃត្រូវបានបង្ហាញយ៉ាងច្បាស់។ យោធាថៃបានធ្វើការដំឡើងទូកុងតឺន័រ និងដាក់ពង្រាយរបងបន្លាលួសចូលមកក្នុងទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យ ដែលសកម្មភាពនេះមិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ ហេដ្ឋារចនាសម្ព័ន្ធសា ធារណៈ សាលារៀន និងវត្តអារាមដែលជាទីសក្ការៈត្រូវបានប៉ះពាល់។ទ្រព្យសម្បត្តិឯកជន ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានបំផ្លិចបំផ្លាញ។សន្តិសុខស្បៀង និងជីវភាពការរំខានដល់ការរស់នៅប្រចាំថ្ងៃ និងបង្កឱ្យមានការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់។
លោកបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ថា ការនាំតំណាងអង្គទូតមកកាន់ទីតាំងជាក់ស្តែងនេះ គឺដើម្បីបង្ហាញពិភពលោកឱ្យឃើញនូវ ការពិតដែលមិនអាចប្រកែកបាន ។ ទោះបីជាមានការដុះដាលនូវអំពើអយុត្តិធម៌នៅតាមបន្ទាត់ព្រំដែនក៏ដោយ ក៏កម្ពុជានៅតែបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយយ៉ាងខ្ពស់។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់កម្រិតខ្ពស់បំផុត និងបើកចំហជានិច្ចសម្រាប់ការចរចា។ យើងចង់បានសន្តិភាព និងមិត្តភាព ប៉ុន្តែសន្តិភាពនោះត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ នេះជា ប្រសាសន៍បន្ថែមរបស់ លោកបណ្ឌិត ធន់ វឌ្ឍនា។
តាមរយៈការចុះពិនិត្យនេះ កម្ពុជាបានផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ជម្លោះព្រំដែននេះមិនគួរដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងបាយនោះទេ ប៉ុន្តែត្រូវ ប្រើប្រាស់ យន្តការពហុភាគី ដើម្បីធានាតម្លាភាព។ ប្រកាន់ខ្ជាប់នូវ គោលការណ៍ច្បាប់អន្តរជាតិ ដែលមានជាធរមាន។ រក្សាទំនាក់ទំនង មិត្តភាពជិតខាងល្អ តាមរយៈការចរចាដោយសន្តិវិធី។
បេសកកម្មនេះ មិនត្រឹមតែជាការពិនិត្យការខូច ខាតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាព្រឹទ្ធសភាកម្ពុជា ក្នុងការការពាររាល់ដីខ្សាច់មួយដុំ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យខានតែបាន៕

ដោយ៖ សំរិត










