ពិព័រណ៍កម្ពុជា លើកទី១០ នៅប្រទេសជប៉ុន មានស្តង់សរុបប្រមាណជាង ៩០ស្តង់ បានបង្ហាញអំពីម្ហូបខ្មែរ ផលិតផលសិប្បកម្មប្រពៃណី ផលិតផលក្នុងស្រុក

ចែករំលែក៖

ទីក្រុងតូក្យូ, ជប៉ុន៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងនាមតំណាងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣-៤ ខែឧសភា បានសម្របសម្រួល និងដឹកនាំវិស័យឯកជនកម្ពុជានិងជប៉ុន ចំនួន ៦ រួមមាន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាតស៊ូហ្គិ, ក្រុមហ៊ុន S.E.A.T.S Inc., អង្គការ SAORI, ក្រុមហ៊ុន Yamato Printing Co., Ltd. (Cambodian Life), ក្រុមហ៊ុន Confirel Co., Ltd. និងក្រុមហ៊ុន Kojima Holding Co., Ltd. ចូលរួមក្នុងពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦ នៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

 

ពិព័រណ៍កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្រោមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ចំណងវប្បធម៌ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ព្រឹត្តិការណ៍នេះ ក៍បានបង្ហាញពីតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរវាងគ្នា ការផ្លាស់ប្តូរវប្បធម៌ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីការផ្លាស់ប្តូរវប្បធម៌ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានៅតែបន្តជាឧបករណ៍ដ៏សំខាន់មួយនៃការទូតសេដ្ឋកិច្ច រួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរ។

 

ក្រៅពីសកម្មភាពជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ព្រឹត្តិការណ៍នេះ មាននូវសកម្មភាពចម្រុះជាច្រើន ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងថាមវន្តសហសម័យរបស់ខ្លួន។ អ្នកទស្សនា បានរីករាយនឹងការសម្តែងរបាំប្រពៃណីខ្មែរដោយសិល្បករខ្មែរ ការតាំងពិព័រណ៍ និងតន្រ្តីសម័យទំនើបចូលរួមដោយតារាចម្រៀងល្បីៗរបស់កម្ពុជា និងជប៉ុន ដែលបង្កើតបរិយាកាសរស់រវើកនៃការកោតសរសើរ និងការផ្លាស់ប្តូររួមគ្នា។

...

 

គួរឱ្យកត់សម្គាល់ផងដែរថា ពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦ មានស្តង់សរុបប្រមាណជាង ៩០ស្តង់ បានបង្ហាញអំពីម្ហូបខ្មែរ ផលិតផលសិប្បកម្មប្រពៃណី ផលិតផលក្នុងស្រុក ព័ត៌មានអំពីពាណិជ្ជកម្ម និងទេសចរណ៍ និងឱកាសវិនិយោគនានា ដែលផ្តល់ជូនធុរជន និងអ្នកទស្សនានូវបទពិសោធន៍យ៉ាងទូលំទូលាយនៃវប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print