អ្នកផលិតសាច់គោអាមេរិកសង្ឃឹមថាកិច្ចប្រជុំកំពូល Trump-Xi នឹងជួយបន្តអាជ្ញាប័ណ្ណ

ចែករំលែក៖

អ្នកផលិតសាច់គោនៅសហរដ្ឋអាមេរិកកំពុងសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅក្នុងជំនួបកំពូលរវាងមេដឹកនាំនាពេលខាងមុខ អាចនឹងជួយបន្តអាជ្ញាប័ណ្ណនាំចេញទៅកាន់ប្រទេសចិន ដែលទីផ្សារនេះបានបិទស្ទើរតែទាំងស្រុងចំពោះសាច់គោអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំងអនុញ្ញាតឲ្យការចុះបញ្ជីផុតកំណត់កាលពីឆ្នាំមុន។

 

វាជាផលប៉ះពាល់មួយនៃសង្គ្រាមពាណិជ្ជកម្មរវាង ចិននិង អាមេរិកខណៈការនាំចេញសាច់គោអាមេរិកទៅចិន បានឈានដល់កំពូលចំនួន 1.7 ពាន់លានដុល្លារ ក្នុងឆ្នាំ 2022។

 

យោងតាមទិន្នន័យគយរបស់ចិន រោងចក្រកែច្នៃសាច់គោអាមេរិកជាង 400 កន្លែង បានបាត់បង់សិទ្ធិនាំចេញក្នុងរយៈពេលមួយឆ្នាំកន្លងមក បន្ទាប់ពីការអនុញ្ញាតដែលចិនបានផ្តល់ចន្លោះពីខែមីនា ឆ្នាំ 2020 ដល់ខែមេសា ឆ្នាំ 2021 ត្រូវបានផុតកំណត់។ នេះស្មើប្រហែល 65% នៃរោងចក្រដែលធ្លាប់បានចុះបញ្ជី។ ខណៈដែលសិទ្ធិរបស់រោងចក្រ 3 កន្លែងផ្សេងទៀត នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ។

 

លោក Joe Schuele អ្នកនាំពាក្យសមាគមពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនមិនបានពន្យល់ពីមូលហេតុដែលខ្លួនអនុញ្ញាតឱ្យការចុះបញ្ជីនេះផុតកំណត់ហើយ មានការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី 1 ដែលខ្លួនបានចុះហត្ថលេខាជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ 2020 នោះទេ។

 

អ្នកផលិត និងអ្នកកែច្នៃសង្ឃឹមថាកិច្ចប្រជុំកំពូលនៅថ្ងៃទី 14-15 ខែឧសភារវាងប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំចិន Xi Jinping ផ្តល់ឱកាសសម្រាប់ការបន្តអាជ្ញាប័ណ្ណ។

 

លោក Tupper ដែលជាអ្នកចិញ្ចឹមគោមកពីរដ្ឋ South Dakota បាននិយាយថា៖

“យើងបានស្នើឲ្យពួកគេធានាថា បញ្ហានេះនឹងក្លាយជាផ្នែកមួយនៃកិច្ចពិភាក្សា ហើយចម្លើយដែលយើងទទួលបានគឺ៖ វានឹងត្រូវលើកឡើង។ យើងកំពុងជំរុញឲ្យវាក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចពិភាក្សា”។

 

សេតវិមានបានបង្វែរសំណួរទៅនាយកដ្ឋានកសិកម្ម ដែលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

...

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិន ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print