ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន កាលពីវេលាម៉ោង៩:៣០នាទីយបថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៦ បានឆ្មក់បង្រ្កាបទីតាំងភោជនីដ្ឋានបាបារាំងមួយកន្លែងស្ថិតនៅលើផ្លូវ ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួមទាំងវត្ថុតាងមួយចំនួនសង្ស័យមានលួចបង្កប់បំរើសេវាផ្លូវភេទខុសច្បាប់។
តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានបង្ហេីបឲ្យដឹងថា ដោយទីតាំងបាបារាំងខាងលើនេះមានការចុះស៊ើបអង្កេតមុនជាក់ស្តែងពីអង្គការមួយកន្លែងជាច្រើនដងក្រោយមកដោយមានការសង្ស័យ ក៏បានរាយការណ៍បន្តទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជនបានចុះមកបង្រ្កាបជាក់ស្តែងតែម្តង។
បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបង្រ្កាបទីតាំងហាងបាបារាំងខាងលើចប់ឃើញថាឃាត់ខ្លួនម្ចាស់ទីតាំងនិងបុគ្គលិកនារីៗជាច្រើនរួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងនោះបូករួមទាំងសម្ភារះមួយចំនួនធំបញ្ជូនតាមរថយន្តយកទៅអគ្គស្នងការនគរបាលជាតិដើម្បីធ្វើការសួរនាំបន្តបើអ្នកមិនពាក់ព័ន្ធសមត្ថកិច្ចនិងបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធវិញ សមត្ថកិច្ចនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










