ហ៊ានខ្លាំងណាស់ប្រើកាំបិតកាប់យកម៉ូតូពីជនរងគ្រោះមិនបានប៉ុន្មានថ្ងៃផងត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនចំនួន០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃ ទី០៧ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចក្រុមទី១២ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងដោយមានការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំ កម្លាំងក្នុងអង្គភាពធ្វើការស្រាវជ្រាវ លើករណីលួចដោយមានស្ថានទម្ងន់ទោសដោយប្រើកាំបិតកាប់យកម៉ូតូ។ ក្នុងនោះបាននាំខ្លួនមនុស្សចំនួន៤នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួររួមមាន៖

 

១-ឈ្មោះ នួន ភារិទ្ធ ហៅ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ។

២-ឈ្មោះ នេត មុនី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ។

៣-ឈ្មោះ សុខ សាវ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ។

៤-ឈ្មោះ រិទ្ធី ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ។

 

ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AZ -0210មួយគ្រឿងជារបស់ជនរងគ្រោះ។

 

សូមបញ្ជាក់ជូនថា មូលហេតុឈានដល់ការនាំខ្លួននេះគឺកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង០៣នាទី នៅចំណុចក្រុមទី០៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមជនសង័្យយ បានធ្វើសកម្មភាពប្រើកាំបិតកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះឈ្មោះទួន រ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពេលជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូនៅលើដងផ្លូវក្នុងចំណុចខាងលើ យកម៉ូតូនេះទៅ បាត់ ហើយជនរងគ្រោះបាន ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល និងផ្តើមធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅនាំខ្លួន។

 

ពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូជនរងគ្រោះនឹងប្រគល់ជូនម្ចាស់វិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print