ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងជ្រកភ្លៀងកាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងកណ្តាលវាលស្រែ ១កន្លែង ស្ថិតនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឿម ភាព ភេទប្រុស អាយុ៤៩ឆ្នាំ.រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈពេលដែលជនរងគ្រោះចូលជ្រកភ្លៀងក្នុងរោងវាលស្រែរបស់ឈ្មោះ ជួប អៀប ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិកំប៉ូវ.ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខាងលិចបុរីថ្មីចែងក្ដារ ចំងាយប្រហែល៣០០ម៉ែត្រ។
ក្រោយពេលកើតហេតុនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅបានទទួលទូរស័ព្ឌពីឈ្មោះ ឈឹង ឆន ភេទប្រុស អាយុ៥០ឆ្នាំ ជាប្រជាការពារភូមិកំប៉ូវប្រាប់ថាមានករណីរន្ទះបាញ់ស្លាប់មនុស្សទើបកម្លាំងជំនាញចុះ ទៅពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពឱ្យខាងសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










