នគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើង ០៣នាក់ ដែលបានបង្កការអុកឡុកក្នុងសាលារៀនយកមកអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង: នគរបាលស្រុកស្វាយជ្រំ បានធ្វើការកោះហៅក្មេងទំនើង ០៣នាក់ ដែលបានបង្កការអុកឡុកក្នុងសាលារៀន យកមកអប់រំនិងអញ្ជើញអាណាព្យាបាល មកទទួលដើម្បីយកទៅអប់រំបន្ត។

 

នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានធ្វើលិខិតកោះហៅក្មេងទំនើងចំនួន ០៣នាក់ រួមមាន

១- ឈ្មោះ ម៉ម មករា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

២-ឈ្មោះ ជេត នី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

និងទី៣- ឈ្មោះ រិន សាម៉ាន់ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូឌុបគ្នាចូលទៅក្នុងសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានបង្កការអុកក្នុងសាលា និងបាននិយាយឌឺដងទៅលើមិត្តភក្តិ ដែលកំពុងរៀន។

 

ក្រោយមកសមត្ថកិច្ចបាន កោះហៅក្មេងទំនើងទាំង ០៣នាក់ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ពួកខ្លួនទាំង៣នាក់ពិតជាបានជិះម៉ូតូចូលទៅក្នុងទីធ្លារសាលារៀនបឋមសិក្សាស្វាយធំ បង្កអុកឡុកពិតមែន។

 

ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតិអោយសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាល មកទទួលដើម្បីយកទៅអប់រំបន្ត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print