រថយន្ដតាក់ស៊ីក្រុមហ៊ុនWowNow បេីកបុករបាំងថ្មបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖  រថយន្ដតាក់ស៊ីក្រុមហ៊ុនWowNow ខណៈកំពុងបេីកបរស្រាប់តែផ្ទុះកង់ខាងមុខចំហៀងខាងស្ដាំធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មបាំងបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យខ្ទាតចេញពីជួរចំនួនពីរផ្ទាំង ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ ។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលេីស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តតាក់ស៊ីក្រុមហ៊ុនWowNow ពាក់ផ្លាកលេខ ភ្នំពេញ 2CH-2190 ពេលកំពុងតែបេីកឡេីងស្ពានអាកាសក្បាលថ្នល់ស្រាប់តែផ្ទុះកង់ខាងមុខចំហៀងខាងស្ដាំធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មបាំងបង្កាន់ដៃស្ពានបណ្តាលឲ្យខ្ទាតចេញចំនួនពីរផ្ទាំង ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ ។

...

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print