ខេត្តកណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងនៅផ្លូវជាតិលេខ១បណ្ដាលឱ្យយុវនារីពីរនាក់ស្លាប់ នឹងកន្លែង និងពីរនាក់ទៀតបានរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ដ១គ្រឿង បុកជាមួយម៉ូតូ២ គ្រឿងបណ្ដាលឲ្យមនុស្សរងរបួស ២នាក់ស្រី ស្លាប់ចំនួន០២នាក់ស្រី ខូចខាតរថយន្ដ០១ គ្រឿង ស្រាល និងម៉ូតូ០២ គ្រឿងខូចខាតស្រាល។
ករណីនេះកើតនៅថ្ងៃសៅរ៍ ០៨រោច ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៩ និង ១៥ នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ស្ថិតនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត ហេតុខាងលើ រថយន្ដ១ គ្រឿងម៉ាកSSANGYOUNG ឆ្នាំ១៩៩៦ ពណ៌ស មានផ្លាកលេខភ្នំពេញ-2M-4142 ទិសដៅភ្នំពេញ-អ្នកលឿងបើកបរដោយ កែវ សារាវុធ ភេទប្រុស អាយុ៣៣ ឆ្នាំ នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោ ខេត្ដបាត់ដំបង។ មកដល់កន្លែងកើតហេតុបានវ៉ាឆ្វេងចូលគន្លងបានបុកជាមួយម៉ូតូ០២គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ មានផ្លាកលេខភ្នំពេញ-1KV-4136 ទិសដៅអ្នកលឿង-ភ្នំពេញ បើកបរដោយឈ្មោះ ភើង សុវណ្ណរដ្ឋា ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិគគីរធំ ជុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (របួស) អ្នករួមដំណើរឈ្មោះ ខៀវ សោភា ភេទស្រី អាយុ១៦ ឆ្នាំ រស់ នៅភូមិគគីរធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (របួស) និងបុកម៉ូតូ១គ្រឿងទៀតម៉ាកGPX CUP ពណ៌ក្រហម ឆ្នាំ២០២៦ មានផ្លាកលេខភ្នំពេញ1KN- 7886 ទិសដៅ អ្នកលឿង- ភ្នំពេញ អ្នកបើកបរឈ្មោះ ទូច ចាន់មុន្នីសែល ភេទស្រី អាយុ១៩ ឆ្នាំ នៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បណ្ដាលឱ្យស្លាប់ និងអ្នករួមដំណើរឈ្មោះ យ៉េន លក្ខណា ភេទស្រី អាយុ១៦ ឆ្នាំ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បណ្ដាលឱ្យស្លាប់។
កម្លាំងប៉ុស្ដិ៍បានបញ្ចូនស្ត្រីអ្នករងរបួស២នាក់ទៅមណ្ឌល សុខភាពសំរោងធំរួចរាល់ហើយ ចំណែកអ្នកស្លាប់ ២ នាក់ស្រី រងចាំជំនាញប្រគល់សព្វជូនគ្រួសារដើម្បីធ្វើបបុណ្យតាមប្រពៃណីជាតិ។ កម្លាំងប៉ុស្ដិ៍នគរបាលសំរោងធំបានរងចាំសហការជាមួយកម្លាំងជំនាញចុះមកវាស់វែងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី៕
ដោយ៖ សុរិយា










