ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទឹកធ្លាក់ឆាយទឹកច្រាក គឺជាគោលដៅទេសចរណ៍ធម្មជាតិដែលមិនសូវមានអ្នកទេសចរណ៍ស្គាល់មួយ ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ទីនេះបានក្លាយជាចំណុចទាក់ទាញដ៏ពេញនិយមសម្រាប់ទេសចរណ៍បែបអេកូឡូស៊ីសំរាប់រដូវកាលបៃតងនេះ ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកកាយឱ្យឆ្ងាយពីតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ។
គួរជម្រាបថា ទីតាំងភូមិសាស្ត្រ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ៤គ.ម ពីរង្វង់មូលត្រីនាគ(ផ្លូវទៅតំបន់ទេសចរណ៍ជីផាត)។ វាគឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនៃជួរភ្នំក្រវាញ ដែលលម្អទៅដោយព្រៃទឹកភ្លៀងយ៉ាងក្រាស់ឃ្មឹក និងជីវចម្រុះជាច្រើនប្រភេទ៕ដោយ៖តារា
...
រូបថត៖ មន្ទីរទេសចរណ៍ខេត្តកោះកុង















