ភ្នំពេញ: ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសហការណ៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានទទួលជនបរទេសសរុបចំនួន ៩៩៤នាក់ ស្រី ៧៤នាក់ មាន ១៦សញ្ជាតិ (ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង) ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់ យកមករក្សាទុក ដើម្បីបន្តនីតិវិធី នៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង៕

ដោយ៖ ជ្រោយពេជ្រ









